Poi Pet City, Cambodia (+855) 71 999 4497 / (+66) 6-1272 1446
#

​ក្រុមហ៊ុន ៤​ធំៗសរុប​ទុន​ជាង ១០​លាន​ដុល្លារ​ ​នឹង​មាន​វត្តមាន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេត្ត​ព្រះសីហនុ និង​ប៉ោយប៉ែត


បន្ទាប់ ពី មាន សំណើរ ស្នើរ សំ វិនិយោគ របស់ ក្រុមហ៊ុន គណៈកម្មាធិការ តំបន់ សេដ្ឋកិច្ច ពិសេស កម្ពុជា   ក្រុម ប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា បាន សម្រេច ចេញ នូវ “វិញ្ញាបនប័ត្រ ចុះ បញ្ជី ជា ស្ថាពរ” ដល់ ក្រុមហ៊ុន ធំៗ ចំនួន ៤ ដែល មាន ទុន វិនិយោគ សរុប ជាង ១០ លាន ដុល្លារ និង បង្កើត ការងារ បាន ជិត ២ ពាន់ កន្លែង៖

ទី ១ “MASSFLAME ENERGY (CAMBODIA) CO.,LTD: គម្រោង បង្កើត ជីវម៉ាស ឥន្ធនៈ មាន ទី តាំង វិនិយោគ ស្ថិត នៅ ក្នុង តំបន់ សេដ្ឋកិច្ច ពិសេស ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ មាន ទុន វិនិយោគ ចំនួន ១លាន ដុល្លារ អាមេរិក និង អាច បង្កើត ការ ងារ បាន ចំនួន ១០១ កន្លែង។
ទី ២ “HIRO-TECH PRODUCT (CAMBODIA) CO., LTD.”: គម្រោង បង្កើត រោងចក្រ ផលិត ប្រអប់ ផ្លាស្ទិក គ្រប់ ប្រភេទ និង បង្គុំ សម្ភារៈ បរិក្ខារ អេឡិច ត្រូនិក មាន ទីតាំង វិនិយោគ ស្ថិត នៅ ក្នុង តំបន់ សេដ្ឋកិច្ច ពិសេស ប៉ោយប៉ែត អូរ នាង ខេត្ត បន្ទាយមានជ័យ មាន ទុន វិនិយោគ ប្រមាណ ៣,៤៣ លាន ដុល្លារ អាមេរិក និង អាច បង្កើត ការ ងារ បាន ចំនួន ៧៧២ កន្លែង។
ទី ៣ “ HAITIAN BEVERAGE (CAMBODIA) CO., LTD.”: គម្រោង បង្កើត រោង ចក្រ ផលិត ទឹក ពិសា បរិសុទ្ធ មាន ទីតាំង វិនិយោគ ស្ថិត នៅ ក្នុង តំបន់ សេដ្ឋកិច្ច ពិសេស ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ, មាន ទុន វិនិយោគ ចំនួន ៥,១ លាន ដុល្លារ អាមេរិក និង អាច បង្កើត ការងារ បាន ចំនួន ៦២៨ កន្លែង។
ទី ៤ “SVF FIT (CAMBODIA) CO., LTD.”: គម្រោង បង្កើត រោងចក្រ ផលិត ផលិតផល ប្រដាប់ ដាក់ បំពង់ទឹក មាន ទីតាំង វិនិយោគ ស្ថិត នៅ ក្នុង តំបន់ សេដ្ឋកិច្ច ពិសេស ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ, មាន ទុនវិនិយោគ ចំនួន ៧ លាន ដុល្លារ អាមេរិក និង អាច បង្កើត ការងារ បាន ចំនួន ១២៦ កន្លែង៕
ប្រភព៖ bizkhmer.com

 

 

Related Posts